My Background

                                         “ ​ សុបិន្តមិនអាចក្លាចជាការពិតដោយ​ វេទមន្តបានឡើយ​ តែវាអាចក្លាយ

ជាការពិតដោយការបេ្តជ្ញា និងការ ខំប្រឹងប្រែងរបស់យើង “  

ដោយមានគោលដៅសំខាន់ៗ ៣​ចំនុច ទើបបានជាខ្ញុំបាទធ្វើការបង្កើត ប្លុកនេះឡើង៖
♦.ដើម្បីផ្តល់ជាធនធានសំរាប់សិស្ស និស្សិត និង​អ្នកសិក្សារស្រាវជ្រាវពីវិស័យព័ត៌មានវិទ្យា
♦.ដើម្បីជួយជំរុញលើការប្រើប្រាស់ភាសារជាតិ​ (ខ្មែរ) អោយកាន់តែមានភាពទូលំទូលាយ ក្នុងបច្ចេកវិទ្យាព័ត៌មាន​ (IT) នៅកម្ពុជា
♦.ដើម្បីបង្កើតនូវវប្បធម៌ចែករំលែក
ប្លុក http://pheareakinfo.blogspot.com គឺជាប្រភពនៃចំណេះទាក់ទងទៅនឹងវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយមានការប្រមូលផ្តុំឯកសារទាក់ទងទៅនឹង​ សៀវភៅ,
កម្មវិធីកុំទ្យូរ ផ្សេងៗ,ឯកសារនានា និងការសិក្សារដោយខ្លួនឯងជាមួយ វីដេអូ ​និងឯកសារដ៏ទៃទៀតជាច្រើន…។
ប្លុក http://pheareakinfo.blogspot.com មិនអាចដំណើរការបានឡើយ បើសិនជា គ្មានការចូលរួមចំណែកពីប្រិយ៍មិត្ត។ហើយខ្ញុំបាទ រង់ចាំនូវការចូលរួមចំណែកពី
អ្នកទស្សនា ប្លុកនេះជានិច្ច។
ប្រសិនបើលោកអ្នក រឹក៏ ប្រិយ៍មិត្ត មានអត្ថបទល្អៗ ដែលចង់ចែករំលែកដល់សិស្ស និស្សិត រឹក៏ដល់អ្នកដ៏ទៃនោះ ដើម្បីបានជាចំណេះដឹង ក្នុងការចូលរួមផ្តល់បទ
ពិសោធន៍ ដើម្បីបានជាប្រយោជន៍ជួយអភិវឌ្ឈន៍វិស័យបច្ចេកវិទ្យាព័ត៌មាន នៅកម្ពុជានោះ សូមមេត្តាផ្ញើរឯកសារទាំងនោះមកកាន់អាស័យដ្ឋាន សារអេឡិចត្រូនិច
(E-mail) pheareakoem@yahoo.com ។ខ្ញុំបាទនឹងដាក់វាចូល ប្លុកនេះដោយរក្សាភាពដើមទាំងស្រុងរបស់លោកអ្នក។ខ្ញុំបាទសូមអរគុណទុកជាមុន។
លោកអ្នក រឺក៏ ប្រិយ៍មិត្តអាចទាញយក ឯកសារមេរៀន រឹក៏កម្មវិធីផ្សេងៗដោយមិនគិតថ្លៃពីប្លុករបស់ខ្ញុំបាទនេះ។
ដូច្នេះលោកអ្នកមិនត្រូវយកវាទៅប្រើប្រាស់ក្នុងផលប្រយោជន៍ អាជីវកម្ម រឺលក់បន្តនោះទេ !៕ 
សូមថ្លែងអំណរគុណ ចំពោះការចូលទស្សនា គេហទំព័ររបស់ខ្ញុំបាទ !

Facebook Comments!


Related Posts Plugin for WordPress, Blogger...
Torrent films download
  • Download Free All Song
  • E-mail address
  • Removal tools
  •