Monday, June 20, 2011

ស្វែងរកឯកសារជាភាសាខ្មែរនៅលើ Internet ដោយប្រើខ្មែរយូនីកូដ

ស្វែងរកឯកសារជាភាសាខ្មែរនៅលើ Internet ដោយប្រើខ្មែរយូនីកូដ

សម្រាប់បច្ចុប្បន្ននេះ internet មិនមែនសម្រាប់តែអ្នកចេះភាសាអង់គ្លេសតែប៉ុណ្ណោះទេ ។ ប្រសិនបើលោកអ្នកមិនចេះភាសាអង់គ្លេស ឬ មិនសូវស្ទាត់ខាងភាសាអង់គ្លេសនោះ ការស្វែងរកអត្ថបទ ឬ ឯកសារផ្សេងៗដើម្បីស្រាវជ្រាវជាចំណេះដឹងពិតជាពិបាកខ្លាំងណាស់ ។
ឧទាហរណ៍៖ លោកអ្នកចង់ដឹងព័ត៌មានទាក់ទងពី "ជំងឺទឹកនោមផ្អែម" ប្រហែលជាលោកអ្នកគិតថាតើពាក្យ "ជំងឺទឹកនោមផ្អែម" អង់គ្លេសថាយ៉ាងម៉េច (ដូចជាពិបាកបន្តិច) បន្ទាប់ពីដឹងហើយ អ្នកចូលក្នុង Google.com ហើយវាយពាក្យអង់គ្លេសនោះគឺ "diabetes ឬ sugar diabetes" នោះអ្នកនឹងទទួលបាន web page ជាច្រើន

ប៉ុន្តែដូចជាពិបាកអានបន្តិចហើយ ព្រោះអង់គ្លេសសុទ្ធដូច្នេះ ។
សម្រាប់បញ្ហានេះខ្មែរយូនីកូដអាចជួយអ្នកបាន ដោយចូលទៅ Google.com រួចវាយពាក្យ "ជំងឺទឹកនោមផ្អែម" ក្នុងប្រអប់ search
នោះអ្នកនឹងទទួលបានលទ្ធផល ដែលគួរឱ្យសប្បាយក្នុងការអាន

លទ្ធផលដែលទទួលបានខាងលើនេះ គឺពិតជាត្រឹមត្រូវ និង ងាយស្រួលក្នុងការអាន ដែលធ្វើឱ្យលោកអ្នកដឹងពីអត្ថបទនីមួយៗយ៉ាងពិតប្រាកដដូចជា៖
  • អត្ថបទ ជំងឺទឹកនោមផ្អែម ក្នុង វិគីភីឌា
  • អត្ថបទ ជំងឺទឹកនោមផ្អែម ក្នុង វិទ្យុបារាំង RFI
  • អត្ថបទ វិធីការពារ ជំងឺទឹកនោមផ្អែម ក្នុង Camnews.org
  • អត្ថបទ ជំងឺទឹកនោមផ្អែម ក្នុង Blog 4kunkhmer
  • អត្ថបទ ជំងឺទឹកនោមផ្អែម ក្នុង Blog សុខភាពខ្ញុំ
និងអត្ថបទជាច្រើនផ្សេងទៀត ដែលមានរហូតដល់ប្រហែល ៩៤៦ លទ្ធផលក្នុង Google Search ។ ហើយពីមួយថ្ងៃទៅមួយថ្ងៃលទ្ធផលគេហទំព័រជាខ្មែរយូនីកូដ នឹងមានចំនួនកាន់តែច្រើនឡើងរហូតដល់លោកអ្នកអានមិនអស់ ។
ឥឡូវសាកវាយពាក្យ "គ្រួសក្នុងតំរង់នោម" ក្នុង Google

មិនមែនមានតែ Google ប៉ុណ្ណោះទេ ដែលអាចស្វែងរកបានជាមួយខ្មែរយូនីកូដ Website Search Engine ធំៗទាំងអស់​ដូចជា Bing, Yahoo Search និង Ask សុទ្ធតែស្គាល់ខ្មែរយូនីកូដទាំងអស់ ។
សូមជួយចែកចាយ ចំណេះដឹងរបស់លោកអ្នកពីខ្មែរយូនីកូដ និង ភាពងាយស្រួលរបស់ខ្មែរយូនីកូដ ទៅកាន់​មនុស្ស​ដែលលោកអ្នកបានស្គាល់ឱ្យបានច្រើនផង ។
បច្ចេកវិទ្យាសម្រាប់ខ្មែរគ្រប់រូប

Facebook Comments!


Related Posts Plugin for WordPress, Blogger...
Torrent films download
  • Download Free All Song
  • E-mail address
  • Removal tools
  •