មូលហេតុបណ្តាលឱ្យមាន Blue Screen
Stop error ឫBlue Screen គឺជាធម្មតាអាចមានទាក់ទងនិង hardware ឫក៏ driver ដែលបណ្ដាលឲ្យកុំព្យូទ័រ ឈប់ឆ្លើយតបទៅនិងការរារាំងនៃភាពខូចខាតទៅលើ hardware ។ នៅខណះនោះ ពេលដល់ដំណាក់កាលចុងក្រោយរបស់ Windows វានឹងបង្ហាញនូវពត៌មានសំរាប់គោលបំណងវិនិច្ឆ័យរកបញ្ហា ដែលត្រូវបានប្រមូលមកដាក់បង្ហាញដោយ operating system បានដាក់បង្ហាញជាលក្ខណៈជា bug check ។បញ្ហា Software
Blue Screen of Death បណ្ដាលមកពី software error មិនត្រឹមត្រូវនៅក្នុង device driver តួយ៉ាង នៅក្នុង NT-based Windows systems ដោយសារការសរសេរ device driver មិនល្អ ហើយនៅក្នុង Windows 9x ដោយសារតែមិនត្រូវគ្នានិង DLL driver files ឫក៏មកពី bug នៅក្នុង software kernel របស់ operating system ។
បញ្ហា Hardware
វាក៏អាចបណ្ដាលមកពី hardware មានបញ្ហា (physical hardware fault)ដូចជា RAM power supply ធាតុផ្សំផ្សេងៗទៀតឡើងកំដៅខ្លាំង (overheating of components) ឫក៏មកពី hardware នោះធ្វើការដល់កំរិតនៃការ កំនត់ជាក់លាក់មួយ (overclocking)
ដំណោះស្រាយ
១. អ្វីដែលសំខាន់ដំបូងគេដើម្បីដោះស្រាយបញ្ហានេះ គឺអ្នកអាចសួរខ្លួនឯងថា៖ តើអ្នកបានតំឡើងកម្មវិធីថ្មី ឫ hardware ណាមួយទេ ព្រមទាំងបាន update a driver ឫក៏ install an update ទៅលើកម្មវិធីឫទេ ? ប្រសិនបើមានដូចករណីទាំងនេះគឺវាជាឱកាស របស់អ្នកដែលបញ្ឈប់ Stop error ឫ Blue Screen ដោយគ្រាន់តែចាប់យកអ្វីពីមុនការផ្លាស់ប្ដូរមកវិញ(undo the change you made) ។វាក៏អាស្រ័យទៅនឹងអ្វីដែលអ្នកបានផ្លាស់ប្ដូរដែរ ដែលមានដំណោះស្រាយខ្លះៗដូចជា៖
- នៅពេល Start up Windowsចុច ប៊ូតុង F8ជ្រើសយក Last known Good Configurationដើម្បីទាញយក registry និង driver ទើបតែបានផ្លាស់ប្ដូរថ្មីមកវិញ
- ប្រើ System Restore ដើម្បីទាញយកនូវ System ដែលបានផ្លាស់ប្ដូរភ្លាមៗនោះមកវិញដោយគ្រាន់តែចូលទៅកាន់ Start បន្ទាប់មក All programs បន្ទាប់មក Accessories បន្ទាប់មកSystem Tools ជ្រើសយកចុងក្រោយ System Restore ។
- ប្រើ Roll Back device driver ដើម្បីទាញយក driver ចាស់មកប្រើវិញ ជំនួស driver ដែលអ្នកទើបបាន update
II. បន្ទាប់មកវាយពាក្យcompmgmt.msc ហើយចូលទៅកាន់ Device Managerជ្រើសរើស Device ណាមួយដែលមានបញ្ហាបន្ទាប់មកជ្រើសរើសយក Properties
III. ចុច Tab Driver បន្ទាប់មកជ្រើសរើសយក Roll Back Driver
២. Update driver សំរាប់ hardware របស់អ្នក ពីព្រោះភាគច្រើនបណ្ដាលមកពី hardware ជាមួយនិង driver ដូច្នេះupdate driver អាចជួយដោះស្រាយ Blues Screen បានដែរ ។លោកអ្នកគ្រាន់តែប្រើប្រាស់កម្មវិធីងាយៗដូចជា Driver Magician ឬ Driver Genius ដែលកម្មវិធីទាំងនេះទាមទារឲ្យមានinternet ដើម្បីវាដំនើរការdownload driver ពីលើinternet មក ។
៣. ធ្វើឲ្យប្រាកដថា គ្រប់ខ្សែទាំងអស់ (cable),card(VGA, Network, Sound…)និងធាតុផ្សំផ្សេងៗត្រូវាបានដាក់ភ្ជាប់ត្រិមត្រូវ ។ Hardware មួយចំនួនអាចមានបណ្ដាលឲ្យមានបញ្ហា Blue Screen ដូចនេះអ្នកត្រូវ៖
- ដកដោត ខ្សែ Data និង ខ្សែ Power នៅខាងក្នុងកុំព្យូទ័ររបស់អ្នកឡើងវិញ
- ដកដោត Memory module (RAM) ម្ដងទៀត
- ដកដោត Expansion card ផ្សេងៗ ម្ដងទៀត
៥.ធ្វើការ update BIOS ព្រោះជួនកាល outdated BIOS ដែលដំនើរការមិនត្រូវគ្នាជាមួយ និង ធាតុផ្សំផ្សេងៗដែលបណ្ដាលឲ្យមាន Blue Screen កើតឡើង ។ លោកអ្នកអាចចូលកាន់ website ទៅតាមប្រភេទ Motherboard របស់កុំព្យូទ័រ ដូចជា
- Dell ចូលទៅកាន់ address http://search.dell.com/results.aspx?s=gen&c=us&l=en&cs=&cat=sup&k=bios
- HP ចូលទៅកាន់ address http://www8.hp.com/us/en/support-drivers.html
- Sony ចូលទៅកាន់ address http://esupport.sony.com
- ASUS ចូលទៅកាន់ address http://support.asus.com/download/download.aspx?SLanguage=en-us