Monday, June 27, 2011

តើកុំព្យូទ័ររបស់អ្នកអាចដំណើរការ Windows 64-bit បានដែរឬទេ?

កុំព្យូទ័រភាគច្រើនដែលផលិតនាពីរបីឆ្នាំក្រោយនេះ ឬ កុំព្យូទ័រដែល upgrade CPU បានដល់ Intel Core 2 Duo ឡើងទៅ គឺអាចដំណើរការ Windows 64-bit បាន ។ទោះបីជាយ៉ាងនេះក៏ដោយប្រសិនបើអ្នកចង់ដឹងឱ្យពិតប្រាកដថាកុំព្យូទ័ររបស់អាចដំណើរការ 64-bit ឬអត់នោះ អ្នកអាចធ្វើតាមវិធីខាងក្រោម៖

សម្រាប់ Windows Vista

ចុច Start => Control Panel

ចុចយក System and Maintenance

ចុចយក Performance Information and Tools

ហើយ Windows នឹងបង្ហាញពីចំណាត់ថ្នាក់ performance កុំព្យូទ័ររបស់អ្នក ។ បន្ទាប់សូមចុច View and print details

នៅក្នុងផ្នែក System អ្នកនឹងឃើញមានពាក្យ 64-Bit Capable ហើយប្រសិនបើ Yes មានន័យថា​កុំព្យូទ័រ​របស់អ្នក​អាច​ដំណើរការ 64-bit បាន

សម្រាប់ Windows 7

សម្រាប់ Windows 7 ក៏ដូច Windows Vista ដែរ គឺយើងចូលទៅ Rating Windows (សូមចុចត្រង់នេះដើម្បីមើលពីការ Rate ក្នុង Windows 7) ។
បន្ទាប់ពីធ្វើការ rate រួចចុចលើ View and print detailed performance and system information ។
រួចមើលក្នុងផ្នែក System អ្នកនឹងឃើញមានពាក្យ 64-Bit Capable (ដូច Windows Vista ដែរ) ។

Facebook Comments!


Related Posts Plugin for WordPress, Blogger...
Torrent films download
  • Download Free All Song
  • E-mail address
  • Removal tools
  •