របៀបអនុវត្ដន៍:
ជំហានដំបូងដែលអ្នកត្រូវធ្វើនោះគឺឆែកមើលថាតើនៅរយៈពេលប៉ុន្មានថ្ងៃទៀតដែលនៅសល់សំរាប់រយៈពេល Trail របស់អ្នក។ អ្នកអាចធ្វើបែបនេះបានដោយចុច Mouse ស្ដាំនៅលើពាក្យ Computer និងជ្រើសរើស Properties។
នៅផ្នែកខាងក្រោមនៃផ្ទាំងនេះ អ្នកនឹងឃើញថាតើនៅសល់ប៉ុន្មានថ្ងៃទៀតដើម្បីត្រូវធ្វើការ Activate (នៅក្នុងករណី ខាងក្រោមនេះគឺនៅសល់ ២៩ ថ្ងៃទៀត ចាប់តាំងពីខ្ញុំបានធ្វើការដំឡើងពីម្សិលម្ងៃ។
ឥឡូវនេះដើម្បីធ្វើការពន្យាពេលនូវ Trial ម៉ូដនោះ អ្នកត្រូវធ្វើការដំណើរការនូវ Command Prompt នៅក្នុង Start Menu ហើយសូមចុច Mouse ស្ដាំនៅលើវា ហើយជ្រើសរើស Run as administrator (ចំណុចចាំបាច់ )
ជំហានបន្ទាប់សូមវាយនូវ command ខាងក្រោម slmgr –rearm
ប្រមាណជាពីរបីនាទីអ្នកនឹងឃើញមួយបានបង្ហាញឡើង ដែលបានប្រាប់ពីលទ្ធផលដែលអ្នកបានធ្វើនោះជោគជ័យ ហើយ ចាំបាច់បំផុតត្រូវធ្វើការ Reboot ម៉ាស៊ីន។
សូមធ្វើការឆែកនូវ System properties ម្ដងទៀត ពេលនោះវានឹងបង្ហាញថាខ្ញុំនូវមានចំនួន ៣០ ថ្ងៃទៀតមុនពេលធ្វើការ activate។
ប្រាកដណាស់ ជាធម្មតាអ្នកគួរតែធ្វើវានៅជិតថ្ងៃដែលផុតកំណត់ គឺថ្ងៃចុងក្រោយបង្អស់មុនពេលដែលធ្វើការ Activate។