តើអ្នកមានដឹងទេថា អ្នកអាចដំឡើង Windows 7 ដោយគ្មាន License Key និងប្រើប្រាស់វាបានចំនួន 30 ថ្ងៃនោះ? អ្វី ដែលអ្នកមិនគួរដឹងនោះគឺថាអ្នកអាចធ្វើការពន្យាពេលផងដែរទៅលើអាយុកាលប្រើប្រាស់ Windows របស់អ្នកពី Trail ម៉ូដបានទៅដល់ 120 ថ្ងៃ ដោយមិនទាមទារនូវ Key នោះឡើយ។ វិធីសាមញ្ញសំរាប់ការងារនេះគឺជិតដល់ថ្ងៃហួសកំណត់ ៣០ ថ្ងៃ អ្នកគ្រាន់តែធ្វើការដំណើរការនូវ command ដ៏ងាយមួយ ហើយធ្វើការ Reboot កុំព្យូទ័រ បែបនេះអ្នកនឹងទទួល បាន ៣០ថ្ងៃបន្ថែមទៀត បានរហូតដល់ច្រើនបំផុតត្រឹម ១២០ ថ្ងៃ។
របៀបអនុវត្ដន៍:
ជំហានដំបូងដែលអ្នកត្រូវធ្វើនោះគឺឆែកមើលថាតើនៅរយៈពេលប៉ុន្មានថ្ងៃទៀតដែលនៅសល់សំរាប់រយៈពេល Trail របស់អ្នក។ អ្នកអាចធ្វើបែបនេះបានដោយចុច Mouse ស្ដាំនៅលើពាក្យ Computer និងជ្រើសរើស Properties។
នៅផ្នែកខាងក្រោមនៃផ្ទាំងនេះ អ្នកនឹងឃើញថាតើនៅសល់ប៉ុន្មានថ្ងៃទៀតដើម្បីត្រូវធ្វើការ Activate (នៅក្នុងករណី ខាងក្រោមនេះគឺនៅសល់ ២៩ ថ្ងៃទៀត ចាប់តាំងពីខ្ញុំបានធ្វើការដំឡើងពីម្សិលម្ងៃ។
ឥឡូវនេះដើម្បីធ្វើការពន្យាពេលនូវ Trial ម៉ូដនោះ អ្នកត្រូវធ្វើការដំណើរការនូវ Command Prompt នៅក្នុង Start Menu ហើយសូមចុច Mouse ស្ដាំនៅលើវា ហើយជ្រើសរើស Run as administrator (ចំណុចចាំបាច់ )
ជំហានបន្ទាប់សូមវាយនូវ command ខាងក្រោម slmgr –rearm
ប្រមាណជាពីរបីនាទីអ្នកនឹងឃើញមួយបានបង្ហាញឡើង ដែលបានប្រាប់ពីលទ្ធផលដែលអ្នកបានធ្វើនោះជោគជ័យ ហើយ ចាំបាច់បំផុតត្រូវធ្វើការ Reboot ម៉ាស៊ីន។
សូមធ្វើការឆែកនូវ System properties ម្ដងទៀត ពេលនោះវានឹងបង្ហាញថាខ្ញុំនូវមានចំនួន ៣០ ថ្ងៃទៀតមុនពេលធ្វើការ activate។
ប្រាកដណាស់ ជាធម្មតាអ្នកគួរតែធ្វើវានៅជិតថ្ងៃដែលផុតកំណត់ គឺថ្ងៃចុងក្រោយបង្អស់មុនពេលដែលធ្វើការ Activate។
Thursday, June 23, 2011
Facebook Comments!

Torrent films download
Download Free All Song
E-mail address
Removal tools