Facebook កំពុងតែសាកល្បងនូវ homepage ថ្មីដែលងាយសម្រាប់អ្នកប្រើប្រាស់ជាងមុន ដោយព័ត៌មានដែលមានទម្រង់វែង នឹងអាច scroll បានដូចជា Twitter ដែរ។
ការកែរប្រែនេះប្រហែលជានឹងមិនចំណេញអ្វីប៉ុន្មានទេសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែវាប្រហែលជានាំមកនូវជោគជ័យច្រើនជាងនេះក្នុងការងារធុរកិច្ចរបស់ facebook ខ្លួនឯងទៅវិញទេ ព្រោះថា ភាពអាច រំកឹលចុះឬឡើងលើបាន (scroll) ព្រោះថាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន ផ្សេង ជាមួយ facebook នឹងធ្វើបានងាយជាងមុន បានច្រើនជាងមុន។

Continue reading →
ថ្មីៗនេះ គេហទំព័រ Facebook ទើបតែបានដាក់កម្មវិធីថ្មីរបស់ខ្លួនឱ្យ ប្រើប្រាស់ ដែលកម្មវិធីនេះ មានឈ្មោះថា “Tag Suggestion”។ កម្មវិធីនេះជួយឱ្យអ្នកអាច tag រូបអ្នក និងមិត្តភក្តិនៅក្នុងរូបថតមួយ ហើយកម្មវិថីនេះនឹងដំណើរការ ដោយស្កេនមុខរបស់អ្នក រួមទាំងមិត្តរបស់អ្ន
ក
រួចវានឹងស្វែងរករូបអ្ន ក និងមិត្ត របស់អ្នក ក្នុងរូបដទៃៗ ដោយខ្លួន ឯង។
ប៉ុន្តែកម្មវិធីនេះ ត្រូវទទួលការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់។
អ្នកស្រីសារ៉ាហ៍ ចាខុបស៍សុន (Sarah Jacobsson) មកពីទស្សនាវដ្តី PC world បាននិយាយថា “កម្មវិធីនេះ ធ្វើឱ្យគេងាយស្រួលនឹងស្វែងរកមនុស្ស ដោយប្រើរូបថតមួយសន្លឹកតែប៉ុណ្ណោះ ម៉្យាងទៀត វាប៉ះពាល់ដល់សិទ្ធឯកជន ទោះបីជាអ្នកអាចបញ្ឈប់ការ tag ក៏ដោយ”។
ប៉ុន្តែ អ្នកនាំពាក្យរបស់ Facebook បាននិយាយថា “កម្មវិធីនេះ អាចសម្រួលដល់អ្នកប្រើរបាស់ Facebook អាច tag រូបមិត្តភក្តិរបស់ពួកគេ បានយ៉ាងងាយស្រួល។ ម៉្យាងទៀត កម្មវិធីនេះមានតែមិត្តភក្តិប៉ុណ្ណោះ ដែលអាច tag នៅក្នុងរូបថតបាន”៕
Continue reading →