Dell បានចេញនូវ Laptop ដែលស្តើងជាងគេសម្រាប់អេក្រង់ ១៥ អ៊ីង
ក្រុមហ៊ុន Dell បានចេញនូវ Laptop ដែលមានទំហំអេក្រង់ ១៥.៦ អ៊ីង ដែលស្តើងជាងគេសម្រាប់ Laptop ដែលប្រើ Windows នៅក្នុងឆ្នាំនេះ។ Laptop នេះបានបង្កើតជាមួយនឹង CPU Intel Core i5 និង i7 ជំនាន់ទី ២ ដែលមាន resolution ១៣៦៦*៧៦៨ និង ១៩២០*១០៨០ Pixels មិនតែប៉ុណ្ណោះវាអាច Support Ram រហូត 8 GB និង កាន់ថ្មបានរហូតដល់ ៨ ម៉ោង ព្រមទាំងបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា USB 3.0 និង Bluetooth 3.0 ។ Laptop នេះមានតម្លៃចាប់ពី ៩៩៩$ ដល់ ១៤៩៩$



