Hibernate គឺមានលក្ខណៈដូចគ្នាទៅនឹង Sleep យ៉ាងដូច្នោះដែរ ។ ចុះហេតុអ្វីបានជា Windows មាន Sleep/Stand by ហើយមាន Hibernate ទៀត?
ជាការពិតណាស់ Sleep/Stand by និង Hibernate ប្រាកដជាមានលក្ខណៈខុសគ្នា ។ នៅពេលលោកអ្នក ជ្រើសរើសយក Sleep កុំព្យួទ័រលោកអ្នករក្សាទុកឯកសារ និង កម្មវិធីដែលលោកអ្នកកំពុងបើកចូលទៅក្នុង RAM ។ ចំណែកឯ Hibernate រាល់កម្មវិធី និង ឯកសារទាំងអស់ត្រូវបានរក្សាទុកទៅក្នុង Hard Disk បន្ទាប់មកកុំព្យទ័រលោកអ្នកចាប់ផ្តើម Turn Off ។ នៅពេលលោកអ្នក Turn On កុំព្យួទ័រសារជាថ្មី នោះវានឹងចាប់ផ្តើមសកម្មភាពនៅត្រង់ចំណុច ដែលលោកអ្នកបាន Hibernate ។