Friday, June 24, 2011

ស្វែងរក​Product Key​និង​Serial នៃ​កម្មវិធី​ទាំងឡាយ​ដែល​បាន​ដំឡើង

សំរាប់​ការ​ចេញ​ផ្សាយ​មុន​ៗ​របស់​ទស្សនាវដ្ដី​វិទ្យា​សាស្រ្ត​កុំព្យូទ័រ​ ធ្លាប់​បាន​ចេញ​ផ្សាយ​រួច​មក​ហើយ​នូវ​របៀប​លាក់​ឯកសារ​ឬ​ថត​ឯកសារ​នៅ​លើ​USB Drive។​ឥឡូវ​នេះ​ខ្ញុំ​បាទ​សូម​លើក​យក​នូវ​កម្ម​វិធី​មួយ​មក​បង្ហាញ​ជូន​ ដើម្បី​ជា​គន្លឹះ​ថ្មី​មួយ​ទៀត​សំរាប់​មិត្ត​អ្នក​អាន។​ USB Show គឺ​ជា​កម្មវិធី​ឥត​គិត​ថ្លៃ​មួយ​មាន​នាទី​ក្នុង​ការ​ស្វែង​រក​និង​ស្រោច​ ស្រង់​ទៅ​លើ​ឯកសារ​និង​ថត​ឯក​សារ​ចេញ​ពី​ឧបករណ៏​USB​ ។​កម្មវិធី​USB Show អាច​ធ្វើ​ការ​ស្រោចស្រង់​ទៅ​លើ​ឯកសារ​ទាំង​ឡាយ​ដែល​បាន​លាក់​ដោយ​ពពួក​មេរោគ ​malware និង​ប្រភេទ​មេរោគ​ជា​ច្រើន​ផ្សេង​ទៀត​ឫ​អាច​ជា​អ្នក​ប្រើប្រាស់​លាក់​ដោយ​ ខ្លួន​ឯង​តែ​ម្ដង។​កម្ម​វិធី​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​ឧបករណ៍​ ផ្ទុក​ទិន្នន័យ​នានា​និង​ឧបករណ៍​ចល័ត​ផ្សេងៗ​ឫ​នៅ​លើ​ថាសរឹង​របស់​យើង​តែ​ ម្ដង។អ្នក​ត្រូវ​តែ​ស្កេន​នូវ​រាល់​ឯកសារ​ទាំងឡាយ​ដែល​បាន​ស្រោច​ស្រង់​ចេញ​ ពី​USD Drive ជាមួយ​នឹង​កម្មវិធី​កំចាត់​មេរោគ​ល្អៗ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​គំរូ​នៃ​កម្មវិធី​USB Show។

Facebook Comments!


Related Posts Plugin for WordPress, Blogger...
Torrent films download
  • Download Free All Song
  • E-mail address
  • Removal tools
  •