
ដូច្នេះសូមកុំបារម្មណ៍ លោកអ្នកងាកមកប្រើកម្មវិធីមួយនេះបានដែលវាមានឈ្មោះថា Toddler Keys ។ ហើយកម្មវិធីមួយនេះ មិនត្រឹមតែចាក់សោរ មិនឱ្យប្រើប្រាស់ keyboard, mouse, button power-off ប៉ុណ្ណោះទេ លោកអ្នកថែមអាចចាក់សោរ មិនឱ្យប្រើប្រាស់ CD-DVD Drive បានទៀតផង។
នៅពេលដែលយើងតំឡើងកម្មវិធីនេះ ទៅក្នុងកុំព្យួទ័រយើងហើយ យើងនឹងឃើញរូបអាយខុន ស្ថិតនៅលើ Task bar (នៅខាងក្រោមក្បែរ កាលបរិច្ឆេទ) ដែលមានអាយខុនជារូបអក្សរថា TK បន្ទាប់មកលោកអ្នកចុច Mouse ស្ដាំនោះនឹងបានរូបដូចខាងក្រោមៈ

តួនាទី និងការប្រើប្រាស់ខ្លះៗ របស់កម្មវិធី
- Manage Pictures/Sounds អនុញ្ញាតិឱ្យលោកអ្នកគ្រប់គ្រងទៅលើ រូបភាព និងសំលេង
- Options កំណត់ទៅលើតួនាទីផ្សេងៗ
- Disable Power Button បញ្ជារបិទ/បើក ទៅលើ ប៊ូតុង power
- Lock Drive Doors ចាក់សោរមិនឱ្យប្រើ CD-DVD Drive
- Lock Keyboard ចាក់សោរមិនឱ្យប្រើ Keyboard
- Lock Keyboard/Mouse ចាក់សោរមិនឱ្យប្រើ Keyboard/Mouse
- Exit បិទមិនឱ្យកម្មវិធី ដំណើរការ
ដោយលោកអ្នកអាចទាញយកកម្មវិធីទៅប្រើប្រាស់ដោយសេរី ឥតគិតថ្លៃ ហើយប្រើប្រាស់បានរហូតទៀតផង (full license) ។
ទាញយក