Service Pack 1 សម្រាប់វីនដូសេវេនបានចេញដាក់ឲ្យទាញយកមកអាប់ឌេតនាខែកុម្ភៈ ដោយក្រុមហ៊ុន Microsoft។ Service Pack 1 រួមមានការចេញអាប់ឌេតចុងក្រោយសម្រាប់ Windows RTM។ ជាធម្មតាលោកអ្នកត្រូវការទាញយក service pack បន្ទាប់មកធ្វើការអាប់ឌេតវាដោយទាញយកពីផ្ទាល់ពី Microsoft (update center)។ រាល់ការអាប់ឌេតបែបនេះបានចំនាយពេលច្រើនគួរឲ្យកត់សម្គាល់។ សំបុកអាយធីសូមលើកយកវិធីមួយ គឺ slipstream service pack ចុងក្រោយក្នុងឌីវីឌីវីនដូសេវេន ប៉ុន្តែវាមិនមែនជាការងាយស្រួលប៉ុន្មានទេសម្រាប់អ្នកប្រើប្រាស់ ធម្មតា។ដើម្បីអាប់ឌេត service packs ក្នុង DVD លោកអ្នកត្រូវមានចំណោះដឹងបច្ចេកទេសឲ្យបានបង្គួរសិន បើមិនដូច្នេះទេអ្នកមានតែវិធីតែមួយគត់គឺអាប់ឌេតតាមរបៀបធម្មតា។ យ៉ាងណាមិញ វានឹងមិនបញ្ហាទាំងនោះទៀតទេព្រោះឥឡូវនេះលោកអ្នកអាចទាញយក ដោយផ្ទាល់សម្រាប់គ្រប់កំណែប្រែ (versions) នៃវីនដួសេវេនតម្រូវឲ្យអាប់ឌេតបន្ថែមនូវ SP1 (Service Pack 1)។

តំណភ្ជាប់ទាំងអស់នៅក្រោមនេះ គឺជាតំណភ្ជាប់ដែលស្របច្បាប់ និងមិនគិតថ្លៃក្នុងទាញយកពី Digital River។
ទាញយក Windows 7 Integrated SP1 ISO Images:
- Windows 7 Home Premium x86 SP1 (bootable) [ទាញយក]
- Windows 7 Home Premium x64 SP1 (bootable) [ទាញយក]
- Windows 7 Professional x86 SP1 (bootable) [ទាញយក]
- Windows 7 Professional x64 SP1 (bootable) [ទាញយក]
- Windows 7 Ultimate x86 SP1 (bootable) [ទាញយក]
- Windows 7 Ultimate X64 SP1 (bootable) [ទាញយក]