Tuesday, August 16, 2011

វិធីតំឡើងវីនដូ XP ដែលចំនាយពេលតិចជាង ១៥នាទី (Repost)




លោកអ្នកពិតជាធុញទ្រាន់​នឹងការ​តំឡើង​វីនដូ XP ណាស់មែនទេ? ព្រោះជាធម្មតាការតំឡើងនេះចំនាយពេលយ៉ាងហោចណាស់ពី ៤០នាទី ទៅ១ម៉ោងទើបចប់។

ដើម្បីកាត់បន្ថយការចំនាពេលវេលាច្រើនដូចនេះ សូមអនុវត្តវិធីងាយៗជាមួយសំបុកអាយធី ដែលចំនាយពេលតិចជាង ១៥នាទី៖
ជំហានទី១៖ សូម Boot វីនដូ XP របស់អ្នកពីស៊ីឌី


ជំហានទី២៖ បន្ទាប់ពី File ទាំងអស់បាន loaded រួចស្រេចមក វានឹងលោតឲ្យអ្នកជ្រើសរើស Partition ណាមួយ (ជាទូទៅគឺដ្រាយស៊ី Drive C)

ជំហានទី៣៖ សូម Format នូវ Partition ដែលអ្នកបានជ្រើសរើស (Drive C), រួចរើសយក ប្រភេទ File System ដូចជា NTFS ឬក៏ FAT (គួររើសយក NTFS).


ជំហានទី៤៖ បន្ទាប់ពី Format រួចហើយ វានឹងទាមទារឲ្យលោកអ្នក Restart ម៉ាស៊ីនដើម្បីបំពេញ File ដែលបានតំឡើង។




ជំហានទី៥៖ ដល់ពេលអ្នកត្រូវចំណេញពេលវេលាហើយ  ក្រោយពី Reboot រួចមក អ្នកនឹងទទួលបានផ្ទាំងមួយ ដែល វាចំណាយពេលប្រហែល ជាង ៣៩នាទី ដើម្បីបញ្ចប់ការតំឡើងដោយជោគ​ជ័យ


ជំហានទី៦៖ ឥឡូវនេះសូមវាយ SHIFT + F10 Key វានឹងបើកផ្ទាំង command prompt


ជំហានទី៧៖ សូមវាយ “Taskmgr” នៅក្នុងផ្ទាំង command prompt។ នោះវានឹងបើកផ្ទាំង Task Manager



ជំហានទី៨៖ សូមចុចលើ Process Tab, ហើយស្វែងរកដំណើរការដែលមានឈ្មោះថា Setup.exe -> សូម Right Click លើ Setup.exe -> Set Priority -> ជ្រើសរើសយក High or Above Normal ដែលជាទូទៅគឺ Normal។

ដូច្នេះ​ការងារ​របស់​លោកអ្នក នឹង​ត្រូវ​បាន​បញ្ចប់​ដោយ​ឆាប់​រហ័ស សូម​ទៅ​ឆុង​មីកញ្ចប់ ឬ​នំបញ្ចុក​កញ្ចប់ លីហុង មូយ​កញ្ចប់​ហើយ ញ៉ាំ​ឲ្យ​ឆ្អែត (ប្រហែល១៥នាទី) រួច​មក​ទទួល​យក​វីនដូ XP ដ៏​ថ្មី​ស្រឡាង​របស់​អ្នក។

Facebook Comments!


Related Posts Plugin for WordPress, Blogger...
Torrent films download
  • Download Free All Song
  • E-mail address
  • Removal tools
  •