Thursday, August 4, 2011

របៀបដំឡើង Window8 ពីUSB

កាល​ពី​ពេល​ថ្មីៗ​នេះ Microsoft បាន​ដាក់​ឲ្យ​ទាញ​យក Windows 8 កំណែ​Developer Preview ឬ​កំណែសាក​ល្បង ទៅប្រើ​ប្រាស់​បាន (អាន​អត្ថបទ​អំពី Windows 8 កំណែ​សាក​ល្បង)។ នៅ​ពេល​ដែល​អ្នក​ទាញ​យក​ឯកសារ ISO ណា​មួយនៃ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8 រួច​ហើយ ហើយ​អ្នក​ចង់​ដំឡើង​តាម​រយៈ USB របស់​អ្នក​នោះ អ្នក​មិន​ចាំ​បាច់​រក​កម្មវិធី​ណា​ច្រើន​ឡើយ គឺ​ប្រើ​កម្មវិធី​ផ្ទាល់​របស់ Microsoft តែ​ម្ដង ដែល​មាន​ឈ្មោះ​ថា៖ Windows 7 USB/DVD Tool ជា​កម្មវិធី​សម្រាប់​បង្កើត​ឯកសារ bootable នៃ Windows 8 ទៅ​ក្នុង DVD ឬ​ក៏ USB។
ជាដំបូង ​សូម​ដំឡើង និង​បើក​កម្មវិធី​នេះ​ឡើង (ទាញ​យក​តាម​តំណ​ខាង​ក្រោម) ហើយ​ចុច​រើស​យក​ឯកសារ ISO នៃ Windows 8 របស់​អ្នក។ បន្ទាប់​មក​ចុច ទៅមុខ (Next)។
នៅ​ជំហាន​នេះ​សូម​ចុច​រើស​យក ឧបករណ៍ USB (USB device)។
នៅ ​ក្នុង​ជំហាន​ទី៣ សូម​ជ្រើស​រើស​យក​ថត USB របស់​អ្នក​ដែល​ចង់​ដាក់​ឯកសារ bootable របស់ Windows 8 ចូល។ បន្ទាប់​មក​ចុច ចាប់​ផ្ដើម​ចម្លង (Being copying)។
នៅ​ពេល​នេះ​វា​នឹង​ធ្វើ​ការ​ចម្លង​ឯកសារ​ទៅ​ក្នុង USB របស់​អ្នក​ហើយ។
សូម ​បើក​កុំព្យូទ័រ​របស់​អ្នក​ឡើង​វិញ បន្ទាប់​មក​ដោត USB ចូល​ហើយ boot ។ នៅ​ពេល​នេះ​អ្នក​អាច​ធ្វើ​ការ​ដំឡើង Windows 8 ពី USB របស់​អ្នក​បាន​ហើយ។

Facebook Comments!


Related Posts Plugin for WordPress, Blogger...
Torrent films download
  • Download Free All Song
  • E-mail address
  • Removal tools
  •