ក្នុងមួយខែៗ ស្ត្រីត្រូវបាត់បង់ឈាមច្រើន ដោយសារការមានរដូវ រាងកាយនឹងបាត់បង់វីតាមីន និងជាតិខនិជ ដូចជា កាល់ស្យូម សារធាតុដែក និង ស័ង្កសី ផងដែរ ធ្វើឱ្យមានអាការអស់កម្លាំងជាងប្រក្រតី ឬមានអាការឈឺក្បាល គេងមិនលក់ ធុញ អាហារ អារម្មណ៍សោកសៅ។ ជាពិសេស ស្ត្រីដែល មានសុខភាពមិនសូវរឹងមាំ ខ្វះការហាត់ប្រាណ បើ រវល់តែតមអាហារ ដើម្បីរក្សារាង អាចធ្វើឱ្យខ្វះ សារធាតុអាហារដែលចាំបាច់ និងប្រឈមនឹងសភាព ស្លេកស្លាំង គ្មានកម្លាំងកំហែង។
ក្នុងអំឡុងពេលមានរដូវ ការទទួលទានអាហារ ដែលសមស្របចំពោះរាងកាយ នឹងជួយការពារ អាការផ្សេងៗបាន ដោយគួរសង្កត់ធ្ងន់លើអាហារ បំប៉នឈាម ដូចជា ខាត់ណា ស្ពៃចង្កឹស សារាយ ជាដើម ដែលផ្តល់សារធាតុដែក វីតាមីន B6, B12, Bចម្រុះ និងអាស៊ីដហ្វូលិក ដែលមានតួនាទីសំខាន់ ក្នុងការបង្កើតគ្រាប់ឈាម។
ចំពោះស្ត្រីដែលរដូវមកតិច ឬច្រើនខុសប្រក្រតី គួរពិគ្រោះជាមួយគ្រួពេទ្យ ព្រោះអាចនឹងមានភាព ខុសប្រក្រតីក្នុងរាងកាយ ដូចជាក្រពេញទីរ៉ូអ៊ីដ ធ្វើការមិនបានពេញលេញ ឬមានសាច់ដុះនៅស្បូន ក៏ថាបាន៕